Leverkusen សម្លឹងឃើញខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Sporting CP

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Record បានអោយដឹងថាក្លឹប Bayer Leverkusen បានតាមដានមើលយ៉ាងជិតដិតទៅលើខ្សែប្រយុទ្ធស្លាប Francisco Trincao របស់ក្លឹប Sporting CP។

កីឡាករ Trincao ដែលបានផ្ទេរមកកាន់ក្លឹប Sporting CP ពីក្លឹប Barcelona កាលពិរដូវក្តៅ ក្រោយទទួលបានជោគជ័យលើការខ្ចីជើងរយៈពេលវែង ហើយពេលនេះគាត់បានក្លាយជាចំណែកមួយក្នុងតំបន់ប្រយុទ្ធរបសក្លឹប Sporting និងបានស៊ុតបញ្ចូលទី ៧គ្រាប់ និងបញ្ជូនបាល់ ៨ដង។

ភាពរហ័សរហួន និងភាពប៉ិនប្រសប់របស់គាត់ធ្វើឱ្យគាត់ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់លោក Xabi Alonso ខណៈដែលគាត់ចង់ពង្រឹងក្រុមរបស់គាត់សម្រាប់អនាគត៕