ក្លឹ​ប​ធំ​ពីរ​នៅ​អ៊ី​តា​លី ចង់បាន​ខ្សែការពារ​វ័យ ១៧​ឆ្នាំ​របស់ Sampdoria

0

យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato បានអោយ​ដឹង​ថា​ខ្សែការពារ​វ័យក្មេង​របស់​ក្លឹ​ប Sampdoria កីឡាករ Giovanni Leoni បាន​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្លឹ​ប​យក្ស​នៅ Serie A ដូច​ជា​ក្លឹ​ប Inter និង Juventus​។

ចាប់តាំងពី​កីឡាករ​វ័យ ១៧​ឆ្នាំ​រូប​នេះ​មក​ចូលរួម​ជាមួយនឹង​ក្លឹ​ប Sampdosria កាលពី​ខែមករា បាន​ធ្វើ​អោយ​មាន​ផល​វិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​ក្លឹ​ប​មួយ​នេះ ដោយសារ​តែ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​គាត់​នៅ​លើ​ទីលាន​។ ទម្រង់​លេង​ដ៏​ល្អ​របស់​យុវជន​រូប​នេះ បាន​ធ្វើ​អោយ​ក្លឹ​ប​មួយ​ចំនួន​នៅ Serie A តាមដាន​គាត់​យ៉ាង​យកចិត្តទុកដាក់​។

ស្រប​ពេល​នេះ​កីឡាករ Leoni បាន​រាយការណ៍​ថា​ក្តី​សុ​បិ​ន្ត​របស់​គាត់​គឺ​ចង់​លេង​នៅ Premier League ប៉ុន្តែ​ឥលូវ​នេះ​គាត់​ប្រហែលជា​ត្រូវ​បន្ត​ប្រជែង​នៅ​ក្រប​ខណ្ឌ​កំពូល​របស់​អ៊ី​តា​លី​សិន​។ ខាង​ក្លឹ​ប​ក៏​បាន​និយាយ​ថា​ពួក​គេ​កំពុង​ពិចារណា​សម្រាប់​ការ​ផ្ទេរ​យុវជន​ដែល​មាន​ទេព​កោសល្យ​នេះ​សម្រាប់​ទីផ្សារ​ដោះ​ដូរ​ខាង​មុខ​៕