បិសាច​ក្រហម​ចង់បាន​ខ្សែការពារ​របស់​ក្លឹ​ប Wolves

0

យោង​តាម​ការ​ចេញផ្សាយ​របស់ The Times បានអោយ​ដឹង​ថា​ក្លឹ​ប Manchester United បាន​ដាក់​បញ្ចូល​ការ​ទិញ​យក​ខ្សែការពារ​កណ្តាល​ជា​អ​ទិ​ភាព​មួយ​សម្រាប់​ទីផ្សារ​ដោះ​ដូរ​រដូវក្តៅ ហើយ​ក៏​បាន​បញ្ជូន​ក្រុមការងារ​ទៅ​តាម​មើល​កីឡាករ Kilman ជា​ច្រើន​ដង​ក្នុង​រដូវ​កាល​នេះ​។ នៅ​មិន​ទាន់​មានការ​ទាក់ទង​រវាង​ក្លឹ​ប​នោះ​ទេ ខណៈ​ខាង​ក្លឹ​ប Wolves បាន​និយាយ​ថា​គាត់​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​ច្រើន​នាក់​ដែល​ក្លឹ​ប United កំពុង​សម្លឹង​មើល​។

ក្លឹ​ប United បាន​នឹង​កំពុង​ជួប​បញ្ហា​យ៉ាង​ខ្លាំង​ចំពោះ​តំបន់​ការពារ​របស់​ខ្លួន​នា​រដូវ​កាល​នេះ ដោយសារ​តែ​បញ្ហា​របួស​។ មិន​មាន​ខ្សែការពារ​ណាមួយ​ដែល​អាច​បន្ត​លេង​បាន​ជាប់លាប់​នោះ​ទេ ខណៈ​កីឡាករ Lisandro Martinez និង​កីឡាករ Victor Lindelof ត្រូវ​បាន​ដក​ចេញ​ជា​បន្ទាន់​ដោយសារ​បញ្ហា​របួស​។ នេះ​មិនមែន​ជា​ការ​របួស​ជា​លើក​ទី​១ សម្រាប់​កីឡាករ​ទាំង ២​រូប​នេះ ក្នុង​រដូវ​កាល​នេះ​។

កីឡាករ Kilman ធ្លាប់​ត្រូវ​បាន​ចាប់អារម្មណ៍​ដោយ​ក្លឹ​ប​ធំ​ៗ​ពី​មុន​មក​។ កាលពី​រដូវក្តៅ​មុន ក្លឹ​ប Napoli បាន​បរាជ័យ​ក្នុង​ការ​ដាក់​សំណើរ​ផ្ទេរ​កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ ដោយ​ពួក​គេ​ចង់បាន​គាត់​មក​ជំនួស​កន្លែង​របស់ Kim Min-jae​។ តើ​ឆ្នាំ​នេះ​អាច​នឹង​មានរឿង​ដូច​គ្នា​ដែរ ឫ​ទេ0x017d7

កីឡាករ Kilman ដែល​បាន​ចាប់ផ្តើម​គ្រប់ការ​ប្រកួត​ទាំងអស់​នៅ​ក្នុង​លី​គនា​រដូវ​កាល​នេះ​។ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក O’Neil កំពុង​ស្ថិត​នៅ​លេខ​រៀង​ទី​១០ ដែល​មាន​តែ ៣​ពិន្ទុ​ប៉ុណ្ណោះ​តាម​ពីក្រោយ​ក្រុម​លំដាប់​ទី​៧ West Ham៕