យោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាកីឡាករ Reece James មិនមានបំណង់ក្នុងការចាកចេញពី Stamford Bridge ហើយខាងក្លឹប Chelsea បានបញ្ជាក់ផងដែរថាពួកគេនឹងមិនលក់ខ្សែការពារដែលមានទេពកោសល្យម្នាក់នេះ បើទោះបីជាក្លឹបត្រូវការប្រមូលយកប្រាក់មកវិញ ដើម្បីអនុវត្តតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពក៏ដោយ។
កីឡាករ James មានកុងត្រាជាមួយនឹងក្លឹបរហូតដល់ឆ្នាំ ២០២៨ ហើយបានទាក់ទាញក្លឹបធំៗជាច្រើន ជាពិសេសគឺក្លឹប Real Madrid។ ក្លឹបយក្សនៅអេស្ប៉ាញមួយនេះបានតាមដានយ៉ាងជិតដិតចំពោះកីឡាករ James នៅក្នុងរដូវកាលនេះ ដោយរក្សាគាត់នៅក្នុងបញ្ជីកីឡាករដែលក្លឹបចង់បាន។
ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប Real Madrid ក៏ដោយ ក៏ក្លឹបមិនមានបំណងក្នុងការផ្ទេរយកកីឡាករ James សម្រាប់ទីផ្សារដោះដូររដូវក្តៅនេះផងដែរ៕