យោងតាមការចេញផ្សាយរបស់ Cadena Ser បានអោយដឹងថាខ្សែការពារ Marcos Alonso របស់ក្លឹប Barcelona បានត្រៀមក្នុងការផ្លាស់ប្តូរទៅកាន់ក្លឹប Atletico Madrid នាចុងរដូវកាលនេះ។ កីឡាករវ័យ ៣៣ឆ្នាំបានជួបបញ្ហារបួស ដែលធ្វើអោយគាត់បង្ហាញខ្លួនបានតែ ៧ប្រកួតប៉ុណ្ណោះនៅគ្រប់ព្រឹត្តិការណ៍របស់ក្លឹប Barcelona នារដូវកាលនេះ។
ជាមួយនឹងកុងត្រារបស់គាត់នឹងផុតនៅរដូវក្តៅ ហើយក៏គ្មានផែនការក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Barca ធ្វើអោយកីឡាករ Alonso ត្រៀមក្នុងការចាកចេញដោយគ្មានតម្លៃខ្លួន។ ដោយបានជួបពិភាក្សាជាមួយនឹងអ្នកតំណាងអោយកីឡាករ Alonso ខាងក្លឹប Atletico Madrid បានបញ្ជាក់អំពីសុទិដ្ឋិនិយមទៅលើការផ្ទេរមួយនេះ៕