យោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាខ្សែបម្រើ Amadou Onana របស់ក្លឹប Everton កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹប Barcelona។ ក្លឹបយក្សនៅ La Liga កំពុងតែចង់ពង្រឹងនៅតំបន់បម្រើរបស់ខ្លួន ជាមួយនឹងការនាំយកកីឡាករលេខ ៦ ជាអទិភាពនៃការដោះដូរនារដូវក្តៅនេះ។
កីឡាករ Onana ដែលមានវ័យ ២២ឆ្នាំត្រូវបានចាត់ទុកថាជាជម្រើសដែលត្រូវតាមមើលដោយក្រុមការងាររបស់ក្លឹប Barcelona។ ក្លឹប Barcelona ចាប់អារម្មណ៍លើការផ្ទេរយកកីឡាករ Onana ដែលជាកីឡាកររបស់ក្លឹប Everton មានតម្លៃខ្ពស់ម្នាក់នេះ។ តាមពាក្យចចាមអារ៉ាមថាថ្លៃផ្ទេររបស់គាត់ គឺលើសពី ៦០ លានអឺរ៉ូ ទើបអាចធានាបាននៅការផ្ទេរយកគាត់៕