យោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Bayern Munich បានបង្ហាញសញ្ញាក្នុងការធានាអោយបានក្នុងការផ្ទេរយកខ្សែការពារ Ronald Araujo របស់ក្លឹប Barcelona ជាមួយនឹងតម្លៃក្នុងការដេញថ្លៃប្រមាណ ១០០លានអឺរ៉ូ។ ក្លឹបយក្ស Bundesliga គឺជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនដែលចង់បានខ្សែការពាររូបនេះ។
ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ក្លឹប Bayern ក៏ដោយ ក៏ក្លឹប Barcelona ប្តេជ្ញារក្សាទុកកីឡាករសញ្ជាតិអ៊ុយរូហ្គាយនេះអោយបាន។ ដើម្បីរារាំងក្លឹបដែលចង់បានគាត់ ខាង Barca បានផ្តល់អោយនៅកិច្ចសន្យាមួយថ្មីទៀតសម្រាប់កីឡាករ Araujo ដើម្បីអោយគាត់បន្តស្នាក់នៅ Camp Nou ដែលកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតនៅឆ្នាំ ២០២៦។
កុងត្រាថ្មីរបស់កីឡាករ Araujo អាចនឹងធ្វើអោយគាត់បន្តស្នាក់នៅជាមួយនឹងក្លឹប Barca ដល់ឆ្នាំ ២០២៩៕