Matthijs de Ligt ចេញ​មក​បកស្រាយ​ដើម្បី​បញ្ចប់​ពាក្យ​ចចាមអារ៉ាម

0

កីឡាករ Matthijs de Ligt ដែល​កំពុង​មាន​ពាក្យ​ចចាមអារ៉ាម​ក្នុង​ការ​ផ្ទេរ​ចេញពី​ក្លឹ​ប Bayern Munich នៅ​រដូវក្តៅ​នេះ បាន​ធ្វើការ​បើកចំហ​អំពី​អនាគត​ខ្លួន​ហើយ​។

ខ្សែការពារ​រូប​នេះ​បាន​ប្រាប់​ទៅ​កាន់ Sky Sports ថា​៖ «​ទេ ខ្ញុំ​មានការ​រីករាយ​នៅ​ក្លឹ​ប FC Bayern​។ ទាំង​ក្លឹ​ប និង​អ្នកគាំទ្រ​តែងតែ​ផ្តល់​អោយ​ខ្ញុំ​នៅ​ក្តី​ស្រឡាញ់​។ ខ្ញុំ​មាន​អារម្មណ៍ល្អ​នៅ​ពេល​នេះ​។ ពេល​នេះ​ខ្ញុំ​ពេញចិត្ត​ខ្លាំង​ណាស់ ហើយ​សង្ឃឹមថា​យើង​អាច​លេង​បាន​ល្អ​នៅ​រដូវ​កាល​នេះ ហើយ​ឈាន​ទៅ​វគ្គ​បន្ទាប់​ទៀត​នៅ Champions League»៕