CR7 ត្រូវបានគេប្រទះឃើញនៅពីក្រោយរថយន្ត Ferrari Daytona SP3 ថ្មីរបស់គាត់នៅតាមដងផ្លូវក្នុងប្រទេសព័រទុយហ្គាល់ ខណៈដែលគាត់ទៅលេងប្រទេសកំណើតសម្រាប់ការបំពេញកាតព្វកិច្ចក្នុងក្រុមជម្រើសជាតិ។
ថ្មីៗនេះកីឡាករ Ronaldo បានទិញនៅរថយន្តម៉ូដែល Ferrari ថ្មីដែលត្រូវបានពិពណ៌នាថាជា «យានអវកាស» ដោយគណនី Instagram មានឈ្មោះ Lisbon Car ហើយ Supercars របស់គាត់នេះ គឺមានតម្លៃជាង ២លានដុល្លារ។
ម៉ូដែលថ្មីនេះភ្ជាប់មកជាមួយម៉ាស៊ីនចំហេះដ៏មានឥទ្ធិពលបំផុតដែល Ferrari ផលិត ហើយផ្តល់កម្លាំង 840 សេះ និងកម្លាំងបង្វិល 697 Nm ។ រថយន្តនេះអាចបង្កើនល្បឿនដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងដោយចំណាយពេលតែ ១.៨៥វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា 340 គីឡូម៉ែត្រក្នុងមួយម៉ោង៕