ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ មានឈ្មោះ រិទ្ធ វីរៈ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសំបុកចាប សង្កាត់ស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយធ្វើសកម្មភាពលួចយកទូរស័ព្ទ ០១គ្រឿង , នាឡិកា ០១គ្រឿង និងស្បែកជើងចំនួន ០២គូរ។
គួរបញ្ជាក់ថានៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង ០២និង៥២នាទី ជនរងគ្រោះឈ្មោះ សាឯម សុវិជ្ជា ភេទប្រុស អាយុ ៤០ឆ្នាំ កំពុងដេកនៅផ្ទះលេខ១៤៨ ក្រុមទី៣ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានភ្ញាក់ពីដេកឃើញទ្វារផ្ទះចំហរទើបក្រោកមើលឃើញបាត់សំភារៈ នាឡិការចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន ០១គ្រឿង, ស្បែកជើងចំនួន ០២គូរ។ ទើបឆែកកាមេរ៉ាសុវត្ថិភាព ឃើញឈ្មោះ រិទ្ធ វីរៈ ភេទប្រុស បានធ្វើសកម្មភាពចូលលួចយកសំភារៈក្នុងផ្ទះ ក៏មកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើតែម្តង។ រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦:០០នាទី សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើធ្វើការល្បាតក្នុងមូលដ្ឋាន ក៏ឃើញជនសង្ស័យកំពុងឈរនៅផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ឃាត់យកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕