អ្នកចាត់ការ​ក្លឹ​ប PSG បង្ហើប​ពី​អនាគត់​របស់ Xavi

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​លោក Luis Enrique ដែល​ជា​គ្រូបង្វឹក​របស់​ក្លឹ​ប PSG បាន​និយាយ​អំពី​អ​នាគ​របស់​កីឡាករ Xavi Simons ថា​៖

«​គាត់​ជា​គ្រាប់ពេជ្រ​មួយទៀត ហើយ​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ក្នុង​កំឡុង​ពេល​លេង​ខ្ចី​ជើង​។ គាត់​ជា​កីឡាករ​ដែល​មាន​ទេ​ព្យ​កោសល្យ​។ កីឡាករ Xavi មាន​ជំនាញ​ដ៏​ល្អ​នៅ​ក្នុង​គំនិត​របស់​ពួក​យើង ដែល​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ក្លឹ​ប PSG​។ អនាគត​របស់​គាត់ គឺ​អាស្រ័យ​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​ក្លឹ​ប ពិត​ណាស់​»​។

គួរ​បញ្ជាក់​ថា​កីឡាករ Xavi Simons កំពុង​លេង​ខ្ចី​ជើង​នៅ​ក្លឹ​ប RB Leipzig ពី​ក្លឹ​ប PSG ក្នុង​រដូវ​កាល ២០២៣-២៤ នេះ​។ គាត់​បាន​បង្ហាញខ្លួន​អោយ​ក្លឹ​ប​នៅ​អា​ឡឺ​ម៉​ង់​ចំនួន ២៥​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ៧​គ្រាប់​៕