Dani Carvajal និយាយ​ពី​ចំណុច​វិជ្ជមាន​របស់ Mbappe សម្រាប់​បាល់​ទាស់​អេ​ស្ប៉ា​ញ

0

ខ្សែការពារ Dani Carvajal របស់​ក្លឹ​ប Real Madrid បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការ​មក​ដល់​ដ៏​មាន​សក្តានុពល​របស់​កីឡាករ Kylian Mbappe ដោយ​បញ្ជាក់​ថា​វា​នឹង​មិន​នាំ​ឱ្យ​មានការ​ច្រណែន ឬ​បញ្ហា​នៅ​ក្នុង​បន្ទប់​ផ្លាស់​ស្លៀកពាក់​នោះ​ទេ​។

កីឡាករ Carvajal បាន​ប្រាប់​វិទ្យុ COPE កាលពី​ថ្ងៃ​អង្គា​រថា​៖ «​វា​ហាក់ដូចជា​លទ្ធភាព​ដែល​គាត់​អាច​មក​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។ កីឡាករ​ល្អ​បំផុត​ត្រូវ​តែ​លេង​អោយ​ក្លឹ​ប Madrid ហើយ​គាត់​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​»​។

គាត់​បាន​បន្ថែម​ទៀត​ថា​៖ «​វា​នឹង​ល្អ​សម្រាប់ La Liga និង​សម្រាប់​បាល់ទាត់​អេ​ស្ប៉ា​ញ​។ ប្រសិនបើ​កីឡាករ​ល្អ​មក​កាន់​លី​គ​យើង មក​កាន់​ក្លឹ​ប​របស់​យើង រឹតតែ​ល្អ ប៉ុន្តែ​កីឡាករ Lewandowski បាន​មក​កាន់​ក្លឹ​ប Barcelona ហើយ​គាត់​ក៏​ជា​កីឡាករ​កំពូល​ម្នាក់​ផង​ដែរ​។ វា​បាន​ធ្វើ​អោយ​លី​គ​របស់​យើង​រីក​ចម្រើន ហើយ​បាល់ទាត់​របស់​យើង​កាន់តែ​ល្អ និង​ល្អ​សម្រាប់​អ្នក​គ្រប់​គ្នា​»៕