យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Cedric Soares នឹងចាកចេញពីក្លឹប Arsenal ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខនេះ ខណៈការសម្រេចចិត្តបានធ្វើឡើងរួចហើយ។
ខ្សែការពារស្តាំរូបនេះ នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការជួយក្លឹបរហូតដល់ខែមិថុនា ក្នុងនាមជាកីឡាករអាជីពកំពូល បន្ទាប់មកគាត់នឹងចាកចេញពីក្លឹប Arsenal។
ក្លឹបជាច្រើននៅអឺរ៉ុប កំពុងពិចារណាទៅលើកីឡាករ Cedric ជាជម្រើសក្នុងការផ្ទេរនារដូវក្តៅខាងមុខដោយគ្មានតម្លៃខ្លួន៕