បរទេស៖ ក្លឹប Wolfburg នៅ Bundesliga បានធ្វើការប្រកាសជាផ្លូវការណ៍ក្នុងការចែកផ្លូវជាមួយនឹងគ្រូបង្វឹក Niko Kovac កាលពីថ្ងៃអាទិត្យ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា៖ “ក្លឹប Wolfsburg បានចែកផ្លូវជាមួយគ្រូបង្វឹក Niko Kovac ភ្លាមៗ។ នាយកគ្រប់គ្រង Marcel Schäfer បានជូនដំណឹងដល់បុរសវ័យ ៥២ ឆ្នាំអំពីការសម្រេចចិត្តនេះនៅក្នុងការសន្ទនាផ្ទាល់ខ្លួនកាលពីល្ងាចថ្ងៃសៅរ៍”៕