ក្លឹប Arsenal បានធ្វើការប្រកាសជាផ្លូវការក្នុការចុះហត្ថលេខាយកខ្សែការពារកណ្តាលវ័យ ១៦ឆ្នាំ កីឡាករ Brayden Clarke ពីក្លឹប Wolves កាលពីថ្ងៃសៅរ៍។
យោងតាមគេហទំព័រផ្លូវការណ៍របស់ក្លឹប Arsenal បានប្រកាសអំពីការមកដល់នៅកីឡាករវ័យក្មេងម្នាក់ថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាកីឡាករ Brayden Clarke បានចូលរួមជាមួយយើង។ កីឡាករ Brayden អាយុ ១៦ ឆ្នាំដែលបានចូលរួមជាមួយយើងក្នុងឆ្នាំដំបូង ក្រោយចំណាយពេលហ្វឹកហាត់ជាមួយក្រុមយុវជនរបស់ក្លឹប Wolves កាលពីដើមឆ្នាំទៅ»៕