Joe Cole ថា​ម្នាក់​នេះ ! អាច​ជំនួស​តំណែង Trent Alexander-Arnold

0

អតីត​ខ្សែបម្រើ Chelsea និង Liverpool លោក Joe Cole បាន​អះអាង​ថា Conor Bradley មាន​សក្ដានុពល​ដើម្បី​ក្លាយជា​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក បន្ទាប់​ពី​ក្រុម​ហង្ស​ក្រហម​ទទួល​ជ័យជម្នះ 6-1 លើ​ក្រុម Sparta Prague កាលពី​ពេល​ថ្មី​ៗ​នេះ​។

ថ្លែង​ទៅ​កាន់ TNT Sports លោក Cole បាន​និយាយ​ថា កីឡាករ​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង អាច​ក្លាយជា​កីឡាករ​ល្អ​ដូច​អនុប្រធាន​ក្រុម​ហង្ស​ក្រហម Trent Alexander-Arnold​។ គាត់​បាន​លើក​ឡើង​ថា​៖ «​វា​ជា​រឿង​ដ៏​អស្ចារ្យ​មួយ ដែល​មាន​កីឡាករ​ដ៏​អស្ចារ្យ​ពីរ​នាក់​។ Trent ច្បាស់​ណាស់​ជា​កីឡាករ​លំដាប់​ពិភពលោក ហើយ Conor Bradley គឺជា​កីឡាករ​ជំនាន់​ក្រោយ​ដែល​ល្អ​»​។

គួរ​រំលឹក​ដែរ​ថា ខ្សែការពារ​ស្លាប​ស្តាំ​រូប​នេះ​មាន​ល្បឿន​លឿន ការ​បញ្ជូន​បាល់​ល្អ ហើយ Bradley បាន​ខ្ចី​ជើង​ទៅ​ក្លឹ​ប Bolton Wanderers កាលពី​រដូវ​កាល​មុន​។ គាត់​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន 7 គ្រាប់ និង assists ចំនួន 6 ដង​ក្នុង 53 ប្រកួត ដោយ​បាន​ជួយ​ឱ្យ​ពួក​គេ​រក្ស Clean Sheet បាន 25 ដង​៕