Napoli មានបញ្ហាលើកុងត្រាថ្មីជាមួយតម្លៃខ្លួនរបស់ Kvaratskhelia

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាមានការទាក់ទងរវាងក្លឹប Napoli និងភ្នាក់ងាររបស់កីឡាករ Khvicha Kvaratskhelia ទៅលើកុងត្រាថ្មី។

ការចរចាបានធ្វើឡើងកាលពីដើមរដូវកាល ដោយក្លឹប Napoli ចង់អោយកីឡាករវ័យ ២៣ឆ្នាំរូបនេះបន្តស្នាក់នៅជាមួយនឹងក្លឹប។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនចុះសម្រុងនឹងគ្នានៅតែមានទាក់ទងនឹងការចរចាលើប្រាក់ឈ្នួលរវាងក្លឹប និងតំណាងរបស់កីឡាករ Kvaratskhelia ។

Khvicha Kvaratskhelia Napoli 2023-24

ក្នុងពេលដែលពិភាក្សាទៅលើកិច្ចសន្យាថ្មីរបស់កីឡាករ Kvaratskhelia ក៏គាត់នៅតែរក្សាទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍ដដែរ គឺស៊ុតបញ្ចូលទីបាន ៦គ្រាប់ ក្នុងការបង្ហាញខ្លួន ១០ដងចុងក្រោយ៕