PSG ចង់នាំកីឡាករនៅ Premier League មកជំនួសកន្លែង Mbappe

0

យោងតាមការចេញផ្សាយរបស់ El Pais Colobia បានអោយដឹងថាក្លឹប PSG បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធ Luis Diaz របស់ក្លឹប Liverpool ដោយពួកគេបានពិចារណាថាកីឡាកររូបនេះជាជម្រើសក្នុងការមកជំនួសកន្លែងកីឡាករ Kylian Mbappe ដែលនឹងត្រូវចាកចេញ។

ក្លឹបនៅ Ligue 1 មួយនេះកំពុងសម្លឹងរកមើលជម្រើសខ្សែប្រយុទ្ធ ដើម្បីមកជំនួសកន្លែងរបស់កីឡាករ Mbappe ដែលនឹងទៅចូលរួមជាមួយនឹងក្លឹប Real Madrid នៅរដូវក្តៅ។ នៅពេលនេះ ពួកគេបានកំណត់យកកីឡាករ Diaz ហើយ ប៉ុន្តែពួកគេក៏ត្រូវប្រជែងជាមួយនឹងក្លឹប Barcelona និង AC Milan ដូចគ្នា៕