បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា Rudy Galetti បានអោយដឹងថាក្លឹប AC Milan បានកំពុងពិភាក្សាទៅលើការផ្តល់សំណើរសម្រាប់ខ្សែប្រយុទ្ធ Francesco Camarda វ័យ១៦ឆ្នាំ សម្រាប់កុងត្រាដំបូងក្នុងជីពបាល់ទាត់។

យុវជនរូបនេះ បានបញ្ចប់ការហ្វឹកហាត់នៅក្នុងកម្មវិធីយុវជនរបស់ក្លឹប AC Milan ហើយក៏ត្រូវបានក្លឹបនៅតំបន់អឺរ៉ុបដូចជា Manchester City និង Inter Milan ចាប់អារម្មណ៍ចង់បានគាត់ដែរ៕