នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ!! អាកាសធាតុអាចក្តៅរហូតដល់ ​៣៧°C

0

ភ្នំពេញ​៖ ក្រសួង​ធន​ធាតុទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៤ ។ សម្ពាធ​ទាប​បាន​គ្របដណ្ដប់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​ថៃ ឈូង​សមុទ្រ​ថៃ ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង​។
ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៤៖

១. តំបន់​វាលទំនាប ៖
⁃ សីតុណ្ហភាព​អប្បបរមា​២៥°C និង​សីតុណ្ហភាព​អតិបរមា​៣៧°C ។ ខ្យល់​បក់​មក​ពី​ទិសទក្សិណ និង​ទិសនិរតី មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី​។ នៅ​តំបន់​ទំនាប​ភាគ​ពាយ័ព្យ​អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​ពី​៥-១០%​។

២.​តំបន់​ខ្ពង់រាប ៖
⁃ សីតុណ្ហភាព​អប្បបរមា​២៣°C និង​សីតុណ្ហភាព​អតិបរមា​៣៧°C​។ ខ្យល់​បក់​មក​ពី​ទិសបូព៌ និង​ទិសទក្សិណ​មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី​។

៣.​តំបន់​មាត់សមុទ្រ ៖
⁃ សីតុណ្ហភាព​អប្បបរមា​២៥°C និង​សីតុណ្ហភាព​អតិបរមា​៣៥°C ។ ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី​។ មាន​ភ្លៀង​ធ្លាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​ពី​៥-១០%​។
-​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,០០​ម៉ែត្រ​៕

May be an image of text