Josip Stanisic នឹងត្រលប់មក Bayern Munich នៅរដូវក្តៅនេះ

0

បរទេស៖ ភ្នាក់ងាររបស់កីឡាករ Josip Stanisic បានបញ្ជាក់កីឡាករនឹងត្រលប់មកកកាន់ក្លឹប Bayern Munich នៅរដូវក្តៅនេះ ក្រោយបញ្ចប់ការខ្ចីជើងនៅក្លឹប Bayer Leverkusen ដោយសារខាងក្លឹបនេះមិនមានបំណងចង់ផ្ទេរយកគាត់ជាអចិន្ត្រៃយ៍នោះទេ។

SACHA BOEY BAYERN MÜNCHEN JOSIP STANISIC BAYER LEVERKUSEN

លោក Dieter Hoenes ភ្នាក់ងាររបស់គាត់បានប្រាប់ BILD ថា៖ “គាត់នៅមានកុងត្រាជាមួយនឹងក្លឹប Bayern ដល់ឆ្នាំ២០២៦។ វាមិនមានលក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់ ហើយក៏មិនមានជម្រើសក្នុងការទិញផ្តាច់សម្រាប់ក្លឹប Leverkusen ដូចគ្នា។ ដូច្នេះគាត់នឹងត្រូវត្រលប់មក Bayern វិញនៅរដូវក្តៅ”៕