ភ្នំពេញ៖ នៅវេលាម៉ោង ២៣:២០ នាទីយប់ ថ្ងៃចន្ទ ២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុច ផ្លូវបេតុង ផ្ទះលេខ៩៣២ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ម្ចាស់ឈ្មោះ ហែម នាង ភេទ ស្រី អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរ ។

+ មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
+ ខូចខាតសម្ភារៈ ឆេះម៉ាស៊ីនបោកខោអាវចំនួន០១គ្រឿង ពិដានជញ្ជាំងផ្ទះនឹងសំភារះមួយចំនួន ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: គ្មាន ។

កងកម្លាំងរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រេីប្រាស់រថយន្តអគ្គិភ័យចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើរនឹង ០៦ម៉ែត្រគូប ។ ពន្លត់ចប់នៅវេលាម៉ោង ២៣:៤០ នាទីយប់ នាថ្ងៃខែឆ្នាំដដែល៕
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
