បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United មានផែនការរួចរាល់កាលពីមួយខែមុន សម្រាប់ការនាំយកនៅខ្សែការពារឆ្វេងថ្មីម្នាក់ទៀតមកនារដូវក្តៅខាងមុខ ដែលត្រូវបានជឿជាក់ថាជាកីឡាករវ័យក្មេងម្នាក់ និងជាកីឡាករដែលសំខាន់។

ការជ្រើសរើស គឺនឹងធ្វើឡើងនៅពេលដែលរចនាសម្ព័ន្ធក្រុមប្រឹក្សានឹងត្រូវបានបញ្ចប់ ប៉ុន្តែក្លឹប Man Utd នឹងផ្ទេរយកខ្សែការពារឆ្វេង ទោះបីជាមានរឿងអ្វីកើតឡើងចំពោះ Malacia ក៏ដោយ៕
