បរទេស៖ ក្លឹប Arsenal បានដាក់សំណើរតម្លៃ ៣០លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធ Marcos Leonardo ដែលជាគោលរបស់ក្លឹប Manchester United។ កីឡាករវ័យ២០ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អនៅ Santos មុននឹងផ្ទេរមកកាន់ Benfica នោខែមករាឆ្នាំនេះ។ ក្រោយការមកដល់ទឹកដីព័រទុយហ្គាលើ គាត់បានស៊ុតបញ្ចូលទី ៤គ្រាប់ ក្នុងការបង្ហាញខ្លួន ១០ប្រកួតនៅគ្រប់ព្រឹត្តិការណ៍។

ខ្សែប្រយុទ្ធប្រេស៊ីលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយក្លឹបបិសាចក្រហមកាលពីរដូវក្ដៅមុន ដោយក្លឹបចង់បានគាត់មកជួយកីឡាករចំណូលថ្មី Rasmus Hojlund៕