បរទេស៖ អតីតប្រធានក្លឹប Everton លោក Keith Wyness ជឿជាក់ថាក្លឹបនឹងដាក់តម្លៃលើកីឡាករ Jarrad Branthwaite ដល់ទៅ ១០០ លានផោន ចំពេលមានការចាប់អារម្មណ៍ពីក្លឹប Real Madrid និង Manchester United ។
បុរសអាយុ ៦៦ឆ្នាំ ដែលបានបម្រើការជានាយកប្រតិបត្តិនៅ Goodison Park ចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០០៩ ហើយឥឡូវនេះបានបើកកន្លែងប្រឹក្សាបាល់ទាត់ដែលផ្តល់យោបល់ដល់ក្លឹបល្បីៗជាច្រើន បានថ្លែងប្រាប់ Football Insider អំពីកីឡាករ Brantwaite ថាជាកីឡាករដែលមាន “ទេពកោសល្យ” នៅ Goodison Park ហើយសម្រាប់តម្លៃខ្លួនរបស់គាត់ក៏ឡើងយ៉ាងខ្ពស់ផងដែរ៕