បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងតថាក្លឹប West Ham United បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិអាឡឺម៉ង់ និងក្លឹប Borussia Dortmund គឺកីឡាករ Marco Reus ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខ។

កិច្ចសន្យារបស់ខ្សែប្រយុទ្ធជើងចាស់ជាមួយក្រុម Bundesliga ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់គាត់ត្រូវបានគេរំពឹងថានឹងចាកចេញ។ ក្លឹបនៅលីគទួរគី និង MLS ក៏កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការដណ្តើមយកតារាឆ្នើមរូបនេះផងដែរ៕