បរទេស៖ គ្រូបង្វឹកក្លឹប Inter Milan លោក Simone Inzaghi បានបើកចំហរអំពីអនាគតរបស់គាត់នៅក្លឹប ហើយថែមទាំងបានបង្ហើបថាតើគាត់នឹងចុះកុងត្រាថ្មីដែរឬទេ។

លោក Inzaghi បានប្រាប់ទៅអ្នកសារព័ត៌មានថា៖ “ខ្ញុំសប្បាយនៅទីនេះ Inter ខ្ញុំមានអារម្មណ៍ល្អជាមួយនឹងក្រុមប្រឹក្សា និងអ្នកគាំទ្រ។ សម្រាប់ក្រុងត្រារបស់ខ្ញុំ យើងនឹងជួបពិភាក្សាបន្ទាបពីរដូវកាលនេះ ដើម្បីពិភាក្សាអំពីការបន្តកុងត្រា ប៉ុន្តែទំនាក់ទំនងគឺពិតជាល្អ ការពិភាក្សាក៏ល្អ”៕