Manchester United កំពុងរៀបចំអ្នកជំនួសតំណែងលោក Erik ten Hag ដែលជាអ្នកចាត់ការទូទៅរបស់ពួកគេ បន្ទាប់ពីចាញ់ Manchester City ម្តងទៀតកាលពីថ្ងៃអាទិត្យ។
ការបរាជ័យនោះបានធ្វើឱ្យក្រុម Man Utd មាន 11 ពិន្ទុតាមពីក្រោយក្រុម Aston Villa ដែលឈរនៅចំណាត់ថ្នាក់លេខ 4 ក្នុងតារាងលីគ ហើយម្ចាស់ភាគហ៊ុនថ្មីរបស់ក្លឹបលោក Sir Jim Ratcliffe ហាក់ដូចជាអស់ការអត់ធ្មត់ជាមួយ Ten Hag។
យោងតាមសារព័ត៌មាន The Sun លោក Ratcliffe ចង់តែងតាំងលោក Graham Potter ជាអ្នកចាត់ការថ្មីរបស់ Manchester United ដោយអតីតគ្រូបង្វឹក Chelsea បានពិភាក្សារួចហើយអំពីការផ្លាស់ប្តូរដ៏មានសក្តានុពលជាមួយនាយកផ្នែកកីឡាដែលទើបនឹងចូលមកគឺលោក Dan Ashworth។
គួររំលឹកដែរថាលោក Ratcliffe ជាអ្នកគាំទ្ររបស់លោក Potter ដោយធ្លាប់បានព្យាយាមនាំគាត់ទៅធ្វើជាអ្នកចាត់ការក្រុម Nice នៅ Ligue 1 កាលពីរដូវក្ដៅមុន៕