ឃាត់បាន ២នាក់ ខណៈម្នាក់រត់រួច ពាក់ព័ន្ធករណី​លួច​​ម៉ូតូ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​លួច​យក​ម៉ូតូ ប្រព្រឹត្ត​ល្មើស​កាលពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​លេខ​D០១ សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​៖
១-​ឈ្មោះ​ធួន ប៊ុ​នទី ភេទ​ប្រុស មុខរបរ អ្នក​បើក​កង់​បី មាន​ទីលំនៅ​មិន​ពិតប្រាកដ​។
២- ឈ្មោះ​ហៃ ស្រី​នាង​ហៅ ស្រី​ពេជ្រ ភេទ​ស្រី មាន​ទៅ​លំនៅ​មុខរបរ​មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​)​។

សម្ភារៈ​បាត់បង់​៖ ម៉ូតូ​ម៉ាក​Scroopy ពណ៌​ស សេរី ២០១៨ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GR១២៤២​។ សម្ភារៈ​ដកហូត​រួម​មាន​៖​កង់​បី​ឥណ្ឌា ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១HM ០៥៦២ (​ជា​មធ្យោបាយ​), ដាវ ចំនួន​០១​ដើម​, ដំបង​ឆក់ ចំនួន​០១​ដើម​, ដំបង​រលាស់ ចំនួន​០១​ដើម​,​ដែក​លួស​កែ​ឆ្នៃ​ចុង​ស្រួច​មួយ​កំណាត់​សំរាប់​ឆ្កឹះ​សោ​ផ្ទះ ។

បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ