បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Bayern Munich សម្លឹងចង់បានកីឡាករ Andrew Robertson របស់ក្លឹប Liverpool នារដូវក្តៅខាងមុខ។

ប្រភពដដែរបានអោយដឹងថាកីឡាករ Alphonso Davies អាចផ្ទេរទៅកាន់ Real Madrid នៅរដូវកាលក្រោយ។ ក្លឹបនៅ Bundesliga សង្ឃឹមថាអាចនឹងចុះហត្ថលេខាយកកីឡាករ Robertson ដែលពួកគេពិចារណាក្នុងការយកមកជំនួសកីឡាករ Davies៕
