បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Ramus Hojlund បានជួបបញ្ហារបួសសាច់ដុំ ហើយអាចនឹងត្រូវអវត្តមានចន្លោះពី ២-៣សប្តាហ៍បន្ទាប់។

ខាងក្លឹប Manchester United បានបញ្ជាក់ថាគាត់នឹងមិនក្លាយជាផ្នែកមួយរបស់ក្លឹបក្នុងជំនួបជាមួយនឹងក្លឹប Fulham នៅចុងសប្តាហ៍នេះទេ ដោយបានដាក់ឈ្មោះគាត់ទៅក្នុងបញ្ជីកីឡាកររបួស។ Aaron Wan-Bissaka, Lisandro Martínez, Luke Shaw, Tyrell Malacia, Mason Mount, Anthony Martial ហើយឥឡូវនេះ Rasmus Højlund ស៊ុទ្ធតែមានបញ្ហារបួស មិនអាចជួយក្រុមបាន៕