Alejandro Garnacho កុហក់​អ្នកគាំទ្រ

0

ខ្សែបម្រើ​ស្លាប​របស់​ក្រុម Manchester United និង​មិត្ត​រួម​ក្រុម​អា​ហ្ស​ង់​ទី​ន​របស់ Lionel Messi កីឡាករ Alejandro Garnacho ថ្មី​ៗ​នេះ​បាន​ធ្វើ​អត្ថាធិប្បាយ​ទៅ​កាន់​អ្នកគាំទ្រ​បិសាច​ក្រហម​នៅ​ខាងក្រៅ Carrington ។

Garnacho ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកគាំទ្រ Cristiano Ronaldo និង​ធ្លាប់​បាន​លេង​ជាមួយ​គាត់​ពី​មុន​មក ខ្សែបម្រើ​រូប​នេះ​បាន​បង្ហាញ​ជា​សាធារណៈ​ជា​ច្រើន​ដង​អំពី​ការ​កោតសរសើរ​របស់​គាត់​ចំពោះ​និមិត្តរូប​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​។

ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​វី​ដេ​អូ​ថ្មី​ៗ​នេះ Garnacho ត្រូវ​បាន​គេ​ឃើញ​ចុះហត្ថលេខា​លើ​អាវ​សម្រាប់​អ្នកគាំទ្រ​វ័យក្មេង​ម្នាក់ នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​សួរ​អំពី​កីឡាករ​បាល់ទាត់​ដែល​គាត់​ចូល​ចិត្ត​គ្រប់ពេលវេលា​។ ខ្សែបម្រើ​ស្លាប​អា​ហ្ស​ង់​ទី​ន​បាន​ឆ្លើយ​ទាំង​ញញឹម​ថា​៖ «Messi»​។

អ្នកគាំទ្រ​បាន​ឆ្លើយ​តប​ទាំងអស់​សំណើច​ថា​៖ «​អ្នក​ណា0x017d7 អូ Messi ។ ចុះ Ronaldo វិញ0x017d7​»​។

Garnacho បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់​គាត់​នៅ Manchester United ជាមួយ Ronaldo ហើយ​ត្រូវ​បាន​គេ​មើលឃើញ​ថា​បាន​អបអរសាទរ​ជាមួយ​ប្រធាន​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់​។ ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​វ័យក្មេង​រូប​នេះ ក៏​បាន​ធ្វើ​ត្រាប់​តាម​ការ​អបអរ «siu» ដ៏​ល្បីល្បាញ​របស់ Ronaldo បន្ទាប់​ពី​ស៊ុត​បាល់​បញ្ចូល​ទី «bicycle kick» ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាមួយនឹង​ក្រុម Everton កាលពី​ឆ្នាំ​មុន​។

គួ​រំលឹក​ឡើង​វិញ​ដែរ​ថា Garnacho រកបាន 7 គ្រាប់ និង assist 3 ដង​ក្នុង 33 ប្រកួត​ក្នុង​ការ​ប្រកួត​សម្រាប់​បិសាច​ក្រហម​នៅ​រដូវ​កាល​នេះ​។ គាត់​បាន​ក្លាយជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម ដោយ​ចំណាយពេល 2151 នាទី​នៅ​លើ​ទីលាន​៕