បរទេស៖ ខ្សែប្រយុទ្ធអាហ្សង់ទីន និងជាតារាឆ្នើមរបស់ក្លឹប Inter Milan កីឡាករ Lautaro Martinez បានទម្លាយថា រូបគាត់ធ្លាប់ខិតជិតក្នុងការចុះហត្ថលេខាជាមួយក្រុម Atletico Madrid នៅក្របខណ្ឌ La Liga ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
Martinez និយាយប្រាប់អ្នកសារព័ត៌មានថា៖ “ខ្ញុំខិតជិតក្នុងការចុះហត្ថលេខាជាមួយក្លឹប Atlético Madrid កាលពីឆ្នាំ២០១៨ ប៉ុន្តែវាមិនអាចកើតឡើងបាន ហើយខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានមកកាន់ក្លឹប Inter ។ យើងកំពុងរីកចម្រើន ក្រុមនេះល្អណាស់ ហើយខ្ញុំ រីករាយណាស់ដែលបាននៅទីនេះ”៕