បរទេស៖ ខ្សែបម្រើ Frenkie de Jong របស់ក្លឹប Barcelona បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជុំវិញការរាយការណ៍អំពីប្រាក់ខែរបស់គាត់ និងការចាកចេញនារដូវក្តៅខាងមុខ។

De Jong បាននិយាយនៅក្នុងសន្និសារព័ត៌មានថា៖ “ប្រសិនបើខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំមានការខឹងសម្បារខ្លាំងណាស់នាពេលថ្មីៗនេះ។ ខ្ញុំខឹងខ្លាំងណាស់ចំពោះអ្វីដែលអ្នក (ប្រព័ន្ធផ្សព្វផ្សាយ) សរសេរ ឬនិយាយអំពីខ្ញុំ។ វាមានរឿងជាច្រើនដែលមិនមែនជាការពិត។ ខ្ញុំមិនអាចគិតអំពីរឿងនោះទេ។ អ្នកខ្លះសរសេរកុហកគ្រប់ពេល ហើយខ្ញុំមិនយល់ថាអ្នកមិនខ្មាសគេទេ”៕