បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario Sport បានអោយដឹងថាក្លឹប PSG បានសម្លឹងឃើញការផ្ទេរយកខ្សែបម្រើ Frenkie de Jong របស់ក្លឹប Barcelona នៅរដូវក្តៅនេះ ដោយប្រើប្រាស់នៅថវិកាដែលសល់ពីការចាកចេញរបស់កីឡាករ Kylian Mbappe។

ជាមួយនឹងទឹកប្រាក់រហូតដល់ទៅ ២០០លានអឺរ៉ូ សម្រាប់ទីផ្សារដោះដូរក្លឹប PSG ត្រូវស្វែងរកការពង្រឹងទាំងតំណែងខ្សែប្រយុទ្ធ និងខ្សែបម្រើរបស់ពួកគេ។ កីឡាករ Frenkie de Jong ដែលមានវ័យ ២៦ឆ្នាំ នៅដល់កុងត្រា ២ឆ្នាំទៀតជាមួយនឹងក្លឹប Barcelona ដែលនឹងផុតកំណត់នៅឆ្នាំ២០២៦។ ខណៈក្លឹប Barca បានបើកចំហរក្នុងការទទួលយកនៅសំណើរផ្ទេរសម្រាប់ខ្សែបម្រើរូបនេះ ខាងក្លឹប PSG អាចនឹងចាប់ផ្តើមដាក់សំណើរផ្ទេរក្នុងតម្លៃចាប់ពី ៦០លានអឺរ៉ូ បូករួមទាំងប្រាក់លើកទឹកចិត្តផ្សេងទៀត៕