បរទេស៖ លោក Carlo Ancelotti បានបញ្ជាក់ថាកីឡាករ Luka Modric អាចនឹងចុះកិច្ចសន្យាបន្តរយៈពេលមួយឆ្នាំទៀតនៅក្លឹប Real Madrid ។

កុងត្រារបស់ខ្សែបម្រើរូបនេះនឹងផុតនៅចុងរដូវកាលនេះ ហើយលោក Ancelotti បានបង្ហើបថាគាត់បាននិយាយជាមួយ Modric អំពីអនាគតរបស់គាត់ហើយ។

លោក Ancelotti បានប្រាប់ទៅអ្នកសារព័ត៌មានថា៖ “គោលការណ៍របស់ក្លឹបគឺបែបនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងវីរៈបុរសរបស់ក្លឹបដែលមានកុងត្រាតែមួយឆ្នាំមួយជាមួយក្លឹប Toni Kroos, Nacho… គ្រប់គ្នា។ ខ្ញុំបាននិយាយជាមួយ Luka អំពីប្រធានបទនេះកាលពីមួយខែមុន ហើយ អ្វីគ្រប់យ៉ាងគឺច្បាស់ណាស់រវាងយើងទាំងពីរ”៕