បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាមានក្លឹបមួយចំនួននៅ Premier League បានបង្ហាញចំណាប់អារម្មណ៏ទៅលើខ្សែការពារវ័យ ១៧ឆ្នាំរបស់ក្លឹប Barcelona កីឡាករ Pau Cubarsi ដែលគាត់មានតម្លៃផ្តាច់កុងត្រាប្រមាណ ១០លានអឺរ៉ូ។
កីឡាករ Cubarsi ក៏ធ្លាប់បានបង្ហាញខ្លួននៅក្រុមឈុតធំរបស់ក្លឹប Barcelona ផងដែរ កត្តានេះបានទាមទារអោយក្លឹបត្រូវធ្វើការចរចាជាមួយនឹងយុវជនដែលមានទេពកោសល្យនេះទៅលើកុងត្រាថ្មីអោយបានកាន់តែឆាប់។ ប្រភពដដែរបានអោយដឹងថាការបង្ហាញទម្រង់លេងរបស់គាត់នៅក្នុងក្រុមឈុតធំបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការពិភាក្សាដែលកំពុងធ្វើឡើង ខណៈពេលនេះគាត់បានផ្លាស់ប្តូរនៅលក្ខខណ្ឌនៃការចរចាពីលើកដំបូង។
ក្រោមការដឹកនាំរបស់លោក Xavi កីឡាករ Cubarsi បានបង្ហាញខ្លួន ៦ប្រកួតអោយក្លឹប Barcelona ដោយក្នុងនោះរូមមានការទទួលបានជ័យជំនះទៅលើក្លឹប Real Betis, Osasuna, និង Alaves ផងដែរ៕