បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Newcastle United អាចនឹងប្រឈមមុខនឹងការចែកផ្លូវជាមួយនឹងខ្សែបម្រើ Bruno Guimaraes នៅទីផ្សារដោះដូរនារដូវក្តៅខាងមុខ ដើម្បីអាចអនុវត្តតាមច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។
ក្លឹបសារិកាព្រៃ Newcastle មានការព្រួយបារម្ភអំពីការបំពានទៅច្បាប់ដែលអាចកើតមាន ដែលជំរុញអោយពួកគេត្រូវតែលក់កីឡាករ Guimarães ប្រសិនបើមានក្លឹបហ៊ានចំណាយ ១០០លានផោន សម្រាប់តម្លៃផ្តាច់កុងត្រាដែលមាននៅក្នុងកិច្ចសន្យារបស់គាត់កាលពីខែតុលាឆ្នាំមុន៕