បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Trabzonspor នៅលីគទួរគីបានបញ្ជាក់អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាខ្សែការពារ Joe Worrall ពីក្លឹប Nottingham Forest នៅ Premier League។

មានក្លឹបចំនួន ២ដែលកំពុងចរចាទៅលើការផ្ទេរកីឡាកររូបនេះ ហើយក្នុងមានក្លឹបមួយចំនួននៅអង់គ្លេស និងអ៊ីតាលីដែលបានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Joe Worrall៕