បរទេស៖ ក្លឹបនៅ Premier League បានប្រឈមមុខនឹងការធ្លាក់ចុះនៃការចំណាយក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា ដោយចំណាយត្រឹម ៩៦.២លានផោនសម្រាប់ការចុះហត្ថលេខាថ្មី។ នេះជាការចំណាយរដូវរងាទាបបំផុតក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដែលសន្មតថាជាផលប៉ះពាល់នៃច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier League ដែលបានកាត់បន្ថយនៅការចំណាយរបស់ក្លឹប។

ភាពផ្ទុយគ្នាស្រឡះពីឆ្នាំមុន គឺបង្ហាញឱ្យឃើញយ៉ាងច្បាស់ ជាមួយនឹងការថយចុះនៃការចំណាយរហូតទៅដល់ ៨ដង។ នៅក្នុងរដូវកាលមុន ក្លឹបនៅ Premier League បានបង្កើតកំណត់ត្រាមួយដោយចំណាយសរុបចំនួន ៧៨០.១ លានផោនលើការចុះហត្ថលេខាថ្មី៕