បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester City បានរាយការន៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារ Alphonso Davies របស់ក្លឹប Bayern Munich។

ក្លឹប Real Madrid ក៏ជាក្លឹបមួយដែរ ដែលចង់បានខ្សែការពារសញ្ជាតិកាណាដារូបនេះ ប៉ុន្តែក្លឹបជើងឯកអង់គ្លេសមួយនេះបានរាយការណ៍អំពីការចូលមកប្រជែងជាមួយនឹងក្លឹបអធិរាជស ហើយនឹងត្រៀមក្នុងការផ្តល់នៅតម្លៃ ៨០លានអឺរ៉ូ ដែលក្លឹប Bayern ទាមទារ៕