បរទេស៖ ខ្សែប្រយុទ្ធស្លាប Facudo Pellistri របស់ក្លឹប Manchester United ត្រៀមក្នុងការទៅចូលរួមជាមួយនឹងក្លឹប Granada ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាល។ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថា កីឡាករវ័យ២២ឆ្នាំរូបនេះ រំពឹងថានឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីអេស្ប៉ាញនៅថ្ងៃអង្គារ៍ខាងមុខ ខណៈការផ្ទេរកាន់តែជិតបញ្ចប់រួចរាល់ដោយជោគជ័យ។

ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងនេះមិនមានការដាក់បញ្ចូលនៅជម្រើសក្នុងការទិញផ្តាច់នោះទេសម្រាប់រដូវក្តៅ។ ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថានឹងរ៉ាប់រងមួយផ្នែកនៃប្រាក់ឈ្នួលរបស់ Pellistri ក្នុងអំឡុងពេលខ្ចីជើងរបស់គាត់ជាមួយក្រុមអេស្ប៉ាញ៕