បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Christian Falk បានអោយដឹងថាអតីតគ្រូបង្វឹករបស់ក្លឹប Bayern Munich និង ជម្រើសអាឡឺម៉ង់ លោក Hansi Flick ត្រូវបានយកមកពិចារណាក្នុងការយកមកជំនួសកន្លែងរបស់លោក Xavi នៅក្លឹប Barcelona សម្រាប់រដូវក្តៅក្រោយ។

ប្រធានក្លឹប Barcelona លោក Joan Laporta បានព្យាយាមក្នុងការចុះហត្ថលេខាយកលោក Flick កាលពីឆ្នាំ២០២១ ហើយបន្ទាប់ពីគាត់បានបដិសេធនៅសំណើរនេះ ទើបខាងក្លឹប Barca ជ្រើសរើសយកលោក Xavi មកធ្វើជាគ្រូបង្វឹក៕