បរទេស៖ ក្លឹប Manchester United ត្រូវបានគេមើលឃើញថាបានជួបពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករ Lucas Bergvall ខណៈដែលពួកគេមានគោលបំណងទាក់ទាញរូបគាត់អោយមកកាន់ទឹកដី Old Trafford ។

ក្នុងខែនេះ កីឡាករខ្សែបម្រើរូបនេះមានព័ត៌មានយ៉ាងច្រើនទាក់ទងទៅនឹងការផ្លាស់ប្តូរចេញពីក្រុមស៊ុយអែត Djurgardens។ ភ្នាក់ងាររបស់គាត់គ្រោងនឹងជួបជាមួយនឹងខាងបិសាចក្រហម ដើម្បីពិភាក្សាទៅលើផែនការរបស់ពួកគេ៕