បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Aston Villa បានទាក់ទងទៅកាន់ក្លឹប Middlesbrough ដើម្បីធ្វើការផ្ទេរយកខ្សែប្រយុទ្ធ Morgan Rogers។

កីឡាករ Rogers ទើបតែចូលរួមជាមួយនឹងក្លឹប Middlesbrough ទើបតែបាន ៦ខែប៉ុណ្ណោះ ហាក់ដូចជាសាទរចំពោះការរំពឹងទុកនៃការចូលរួមជាមួយក្រុមរបស់លោក Unai Emery ដែលបច្ចុប្បន្នកំពុងកាន់កាប់តំណែងទីបីនៅក្នុងក្របខ័ណ្ឌ Premier League ៕