បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Asharq Al-Awsat បានអោយដឹងថាលោក Jose Mourinho កាន់តែខិតជិតក្នុងការទៅចូលរួមជាមួយនឹង Saudi Professional League បន្ទាប់ពីយល់ព្រមនៅលក្ខខណ្ឌដំបូងជាមួយនឹងក្លឹប Al-Shabab។
ការវិវឌ្ឍន៍មួយនេះបានមកដល់ ក្រោយការជួបប្រជុំតាម “Zoom” កាលពីប៉ុន្មានម៉ោងមុនេះ ជាមួយនឹងនាយកផ្នែកកីឡាករលោក Domenico Teti។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានក្លឹប AS Roma បណ្តេញចេញពីតំណែង បន្ទាប់ពីមានការខកចិត្តជាច្រើនក្នុងក្របខ័ណ្ឌ Serie A ៕