បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Liverpool ត្រៀមខ្លួនធ្វើការប្រកួតប្រជែងជាមួយនឹងក្លឹប Barcelona ដើម្បីអាចធានាបាននៅការចុះហត្ថលេខាយកកីឡាករវ័យ ១៨ឆ្នាំសញ្ជាតិស៊ុយអែត គឺកីឡាករ Monodou Sonko។

នៅពេលបច្ចុប្បន្ននេះកីឡាករ Sonko កំពុងលេងអោយក្លឹបកំពូលនៅប្រទេសស៊ុយអែត គឺ FK Hacken ដែលគាត់មានតម្លៃផ្ទេរប្រមាណ ១០លានអឺរ៉ូ៕