បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Al-Ettifaq នឹងមិនអនុញ្ញាតអោយកីឡាករ Jordan Henderson ចាកចេញពីក្លឹបនៅអារ៉ាប៊ីសាអូឌីតនៅក្នុងទីផ្សារដោះដូរនាខែមករានេះទេ ដោយអាចត្រូវរង់ចាំរហូតដល់ចប់រដូវកាលនេះ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានចាប់អារម្មណ៍ដោយក្លឹប Ajax និង Juventus ប៉ុន្តែក្លឹបនៅអារ៉ាប៊ីសាអូឌីតនឹងមិនអនុញ្ញាតអោយកីឡាករនេះវិលត្រលប់ទៅអឺរ៉ូបនៅខែនេះទេ។ ខាងក្លឹបមានផែនការក្នុងការជួបជាមួយកីឡាករនៅថ្ងៃខាងមុខ ដើម្បីប្រាប់អំពីការសម្រេចចិត្តរបស់ពួកគេ៕