បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានអោយដឹងថាអតីតតឆរាឆ្នើមរបស់ក្លឹប Chelsea និង Manchester United គឺខ្សែបម្រើ Nemanja Matic ត្រៀមក្នុងការវិលត្រលប់មកកាន់ Premier League វិញ ដោយសារក្លឹប Fulham បានបង្ហាញចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាយកគាត់នៅខែមករានេះ។

កីឡាករខ្សែបម្រើរូបនេះត្រៀមក្នុងការចាកចេញពីក្លឹប Rennes នៅ Ligue 1 ដោយសារតែបញ្ហាផ្ទាល់ខ្លួន ហើយគាត់អាចនឹងវិលត្រលប់មកកាន់អង់គ្លេសវិញ ខណៈក្លឹប Fulham ចង់ចុះហត្ថលេខាយកគាត់៕