បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានរាយការណអោយដឹងថាកីឡាករ Fabio Carvalho នឹងចាកចេញពីក្លឹប Liverpool ហើយទៅចូលរួមជាមួយនឹងក្លឹប Hull City ក្នុងលក្ខខណ្ឌខ្ចីជើង។

ខ្សែប្រយុទ្ធស្លាបមានវ័យ ២១ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់ក្លឹប RB Leipzig សម្រាប់រដូវកាល ២០២៣-២៤ ប៉ុន្តែកិច្ចព្រមព្រៀងមួយនេះត្រូវបានបញ្ចប់វិញក្នុងរយៈពេលខ្លី ដោយសារតែកីឡាកររូបនេះមិនមានពេលវេលាគ្រប៉គ្រាន់ ហើយពេលនេះគាត់ក៏ត្រូវបានផ្ទេរទៅកាន់ក្រុម Hull City នៅ Championship៕